ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេចក្នុងការរួមចំណែកដល់សន្តិភាពក្នុងតំបន់
Mon,18 November 2024 (Time 05:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជា មានការត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់ ខណៈកម្ពុជា ធ្លាប់បានខាតបង់ពេលវេលា ដោយសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជា បានសម្រេចនូវការស្តារឡើងវិញ នូវសន្តិភាពពេញលេញសម្រាប់រយៈពេលជាង ២ទសវត្ស ។

នាឱកាសអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងជួបប្រទះ នឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុន ខណៈពេលដែលភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កំពុងបន្តឡើងកម្ដៅ ដែលមិនធ្លាប់ឃើញក្នុងប៉ុន្មានទសវត្សកន្លងមកនេះ។

សម្ដេចធិបតី បន្ដថា សង្គ្រាម ការបែកខ្ញែកផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ក៏កំពុងបន្ត គំរាមកំហែងអាយុជីវិតមនុស្ស ទូទាំងសកលលោក ក្នុងទំហំមិនអាចប៉ាន់ស្មានបាន។ ដោយរួមបញ្ចូលគ្នា បញ្ហាប្រឈមទាំងនេះ បានបង្អាក់ការងើបឡើងវិញផ្នែកសេដ្ឋកិច្ច ធ្វើឲ្យកើនឡើងអតិផរណា ការរាំងស្ទះ ខ្សែចង្វាក់ផលិតកម្ម និងការសម្រុះសម្រួលសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍមនុស្ស។ សម្ដេច ថា «នេះជាមូល ហេតុដែលប្រធានបទនៃកិច្ចប្រជុំរបស់យើងទាន់ពេលវេលា និងមានការប្រទាក់ក្រឡា ខណៈដែលយើង ស្វែងរកការដំណោះស្រាយ នៃទំនួលខុសត្រូវរួម ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកដែល កំពុងប្រឈម។ ខ្ញុំជឿជាក់ថា ទាំងអស់គ្នា យើងអាចរួមគ្នាលើកកម្ពស់ ការស្ដារឡើងវិញនៃសេដ្ឋកិច្ចនិង សង្គមរបស់យើង ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព និងសំខាន់បំផុតគឺសន្តិភាពស្ថិតស្ថេរ»។

សម្ដេចធិបតី បន្ថែមថា កម្ពុជា ជារដ្ឋតូច ដែល ប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ រួមជាមួយការគោរពច្បាប់អន្តរជាតិ ដែលទាមទារឲ្យខិតខំក្នុងការពង្រឹងនូវភាពធន់ នៃជាតិ ក្នុងវិស័យនយោបាយសន្តិសុខ សង្គមសេដ្ឋកិច្ច និងវិស័យវប្បធម៌នានា។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជាមានការត្រៀមរួចជាស្រេច ក្នុងការរួមចំណែក ដល់សន្តិភាពក្នុងតំបន់របស់យើង។ ជាការពិតណាស់ កម្ពុជាធ្លាប់បានខាតបង់ ពេលវេលាដោយ សង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនទសវត្ស ប៉ុន្តែយើងបានសម្រេចនូវការស្តារឡើងវិញ នូវសន្តិភាពពេញលេញសម្រាប់រយៈពេលជាង ២ទសវត្ស និងបានសម្រេចនូវវិបុលភាព តាមរយៈការធ្វើសេរីភាវូបនីយកម្ម សេដ្ឋកិច្ច និងការសមាហរណកម្មឡើងវិញ នូវសេដ្ឋកិច្ចសកល រហូតមកដល់បច្ចុប្បន្ន»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ