ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន៣០៧នាក់ ក្នុងនោះស្រីចំនួន១៦៣នាក់ ជាមួយគ្នាក៏មានមុខងារជាមន្ត្រីរាជការមានចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនជាកម្មករចំនួន២១០នាក់ ជាសិស្សចំនួន២២នាក់ និងជានិស្សិតចំនួន១០ នាក់ ព្រមទាំងបងប្អូនជាកសិករចំនួន ៥៨នាក់ ក្នុងនោះសមាជិកមកពីគណបក្សផ្សេងចំនួន១នាក់ សរុបចំនួន៤១៧នាក់ ស្ថិតនៅភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ពិធីនេះប្រារព្ធឡើងនៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារចុះជួយខេត្ត-ស្រុក-ឃុំរបស់គណបក្សប្រជាជន។ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរ និងគោរពស្រឡាញ់ចំពោះវត្តមានរបស់បងប្អូន ដែលបានភ្ញាក់រលឹកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះ។ឧបនាយករដ្ឋមន្ត្រី បានបន្តថា នេះបង្ហាញឲ្យឃើញថា យើងបានរួបរួមគ្នាស្រលាញ់គ្នា ដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យបានរុងរឿងមានការអភិវឌ្ឍន៍ ជាងនេះយើងបន្តសហការគ្នាកសាងជាតិដោយមិនមានការរើសអើងឬប្រកាន់និន្នាការអ្វីនោះឡើយ។ ទោះបីជាបងប្អូននៅក្នុងបក្សណាឬក្រុមណាបើមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងនាមលោកសូមស្វាគមន៍ជានិច្ចមិនថានៅតំបន់ណាទីណានោះទេសូមអញ្ជើញចូលរួមដោយភាពជឿជាក់ និងកក់ក្តៅមិនមានការភ័យខ្លាចនិងគោរពស្រឡាញ់រាប់អានគ្នាឲ្យបានច្រើនទើបប្រទេសជាតិយើងមានការរីកចម្រើនជាលំដាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ