(ព្រៃវែង)៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីប្រណាំងទូកង ដណ្តើមយកជ័យលាភីចំនួន៤ភូមិក្នុង ឃុំព្រាល ស្រុកកញ្រ្ចៀច នៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលនេះ ដែលពិធីប្រពៃណីមួយនេះ បានដំណើរការទៅក្រោមអធិបតីភាព លោក ហ៊ុន សុខា ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី លោកឌុច គន្ធា អភិបាលរងខេត្តព្រៃវែង លោក ឡេង សុវណ្ណារ៉ា សាកលវិទ្យាល័យធិការរង សាកលវិទ្យាល័យការពារជាតិ និងលោកស្រី ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ លោកមេឃុំ កងកម្លាំងសមត្ថកិច្ច ប្រជាការពារ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។លោក ហ៊ុន សុខា បានស្វាគមន៍ គណៈអធិបតី និងលើកទឹកចិត្ត ដល់ក្រុមកីឡាករទូកង ទាំងអស់ឲ្យខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ក្នុងពិធីប្រណាំងទូកនេះដើម្បី ដណ្តើមយកជ័យលាភី នៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលនេះ ហើយសម្ដេចបានផ្ដាំផ្ញើសាកសួរសុខទុក្ខ លោកយាយ លោកតា ពូ មីង បងប្អូន កូនក្មួយទាំងអស់គ្នាតាមរយៈខ្ញុំបាទដោយក្តីនឹករលឹកបំផុត។លោក ហ៊ុន សុខា បានបន្ថែមទៀតថា ការរៀបចំពិធីអុំទូកងនៅពេលនេះ គឺជាការចូលរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ ល្អផូរផង់របស់ជាតិ កម្មវិធីដ៏ឱឡារិកនាថ្ងៃនេះ ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។អត្ថន័យសំខាន់នៃពិធីបុណ្យអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះចង់ចាញ់យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិ ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ដូចដែលយើងទាំង អស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណ៏ ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនផ្សេងទៀត ។នៅក្នុងឱកាសនោះផងដែរ លោក ហ៊ុន សុខា ក៏បាននាំយកនូវអំណោយជាថវិកាចែកជូនបងប្អូនកីឡាករទូកងដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ ១លានរៀល ចំណាត់ថ្នាក់លេខ ២ទទួលបានទឹកប្រាក់ ៦០ ម៉ឺនរៀលនិងបានផ្តល់ជូនថវិកាដល់គណៈកម្មការ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកមេភូមិ ប្រជាការពារនិងក្រុមភ្លេងសីយ៉ាំជាច្រើនថែមទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ