ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ
Wed,13 November 2024 (Time 09:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងទូកខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទូក ង ក្នុងខេត្តក្រចេះ សរុបចំនួន ២០ទូក បានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក រួមមាន៖ ទូកគូ ពិសេសមានចំនួន ៥ទូក និងទូកខ្នាតអន្តរជាតិចំនួន ១៥ទូក មានកីឡាករសរុបចំនួន ៧០៦នាក់ កីឡាករបំរុងចំនួន ២៦៨នាក់ សរុបកីឡាករទាំងអស់ចំនួន ៩៧៤នាក់។ ក្នុងនោះស្រុកសំបូរចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក។ ស្រុកឆ្លូងចំនួន ៤ទូក ទូកគូរពិសេសចំនួន ២ទូក និងទូកខ្នាតអន្តរជាតិចំនួន ២ទូក។ ក្រុងក្រចេះចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក និងស្រុកព្រែកប្រសព្វចំនួន ១២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ១១ទូក។

ជាការគាំទ្រ និងលើកទឹកចិត្តដល់គណៈកម្មការទូក និងបងប្អូនកីឡាករទូកឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានឧបត្ថម្ភដល់ទូក ង ទាំង ២០ទូក ក្នុងនោះទូកគូរពិសេសចំនួន ៥ទូក ក្នុង ១ទូកៗ ទទួលបាន ថវិកាចំនួន ៨ ០០០ ០០០រៀល និងភេសជ្ជៈចំនួន ១៨កេស, ទូកខ្នាតអន្តរជាតិចំនួន ១៥ទូក ក្នុង ១ទូកៗ ថវិកាចំនួន ៤ ០០០ ០០០រៀល និងភេសជ្ជៈចំនួន ៨កេស សរុបជារួមថវិកាចំនួន ១០០ ០០០ ០០០រៀល និងភេសជ្ជៈចំនួន ២១០កេស។

សម្រាប់ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់ជូននូវ ឯកសណ្ឋានចំនួន ៣ ៥០០ កំប្លេ ដល់កីឡាករប្រណាំងទូកទាំងអស់ ដោយក្នុងម្នាក់ទទួលបាន មួក ខោ អាវ ៣ កំប្លេ បី ព័ណ៍សម្រាប់ពាក់ ប្រណាំង ៣ថ្ងៃ។ ជាមួយនេះបានផ្តល់នូវថវិកាសរុបសទាំង ២០ទូក ចំនួន ៥៤លានរៀល អង្ករ ៧ ៥០០គីឡូ, មីជាតិ ២២៥កេស, ទឹកសុទ្ធ ៤៥០កេស, ភេសជ្ជៈ ៥៥៥កេស, ប៊ីចេង ១០០គីឡូ, ខ្ទឹម ១០០គីឡូ, ទឹកត្រី ៤០យួរ, ទឹកស៉ីអ៉ីវ ៤០យួរ, ស្ករ ១០០គីឡូ, អំបិល ២០០គីឡូ, ម្រេច ២០គីឡូ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចូលរួមឧបត្តម្ភបន្ថែមដល់ ទូក ង ទាំងពីរមកពីស្រុកសំបូរ ខេត្តក្រចេះ ក្នុង១ ទូកទទួលបានអង្ករ, ទឹកត្រី ទឹក ស៊ីអ៉ីវ, មី, ស្ករស, អំបិល, រ៉ូឌី, ភេសជ្ជ និងថវិកា ១លានរៀល។ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្តល់នូវនិងក្រម៉ាចំនូន ៣០០ និងថវិកា ២លារៀល ដល់កីឡាករចំណុះទូកចំនួនពីរមកពី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ហើយត្រូវបន្តហ្វឺកហាត់ឱ្យបានខ្លាំងបន្ថែមទៀត ពិសេសត្រូវតែគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករ ហើយរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតយកជ័យជំនះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រុមការងារគណបក្ស ក៏ដូចជាអ្នកតំណាងរាស្ត្រ និងគណៈអភិបាលខេត្តក្រចេះ បានរួមកម្លាំងគ្នានាឱកាសពេលនេះ ដើម្បីធ្វើការគាំទ្រដល់ក្រុមកីឡាករប្រណាំងទូកមកពីខេត្តក្រចេះទាំងអស់ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រណាំងជាមួយកីឡាករអុំទូក មកពីបណ្តាខេត្តផ្សេងៗទៀត ដើម្បីធ្វើការប្រកួតប្រណាំងឱ្យទទួល បានលទ្ធផលល្អ ហើយក៏ត្រូវធ្វើយ៉ាងណាចូលបង្ករបរិយាកាសសប្បាយរីករាយ រក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនៃពិធីប្រណាំងទូកដែលមានតាំងពីយូរយារណាស់ហើយ។ សូមអរគុណសន្តិភាពដែលអនុញ្ញាតឱ្យកម្ពុជាអាចប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានសប្បាយរីករាយបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ