ខេត្តកែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅលោក សុខ សុគន្ធ ឬជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ហើយក៏គ្មានអ្នកណាចាប់លោកដែរ។ ការហៅឲ្យលោក ជេម សុខ មកស្រុកខ្មែរនេះ សម្តេចក៏បង្ហើបលទ្ធភាពឲ្យលោក ជេម សុខ បានជួបបណ្តារដ្ឋមន្ដ្រី នៅតាមក្រសួងស្ថាប័ននានាផងដែរ។ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច»។នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា សម្ដេចធិបតី បានឆ្លើយតបទៅលោក ជេម សុខថា សម្ដេចហួសចិត្តជាខ្លាំងចំពោះការ លើកឡើងរបស់លោក ជេម សុខ ដោយដឹងតាមគេតៗគ្នាដោយមិនបានមកឃើញពីស្រុកខ្មែរផ្ទាល់ភ្នែក។សម្ដេចក៏បានផ្តាំផ្ញើដល់ លោកជេម សុខ ដែលសម្តេចហៅគាត់ថា តាថា បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្រ្ត ដោយមិនសន្និដ្ឋានជាមុន។សម្ដេចធិបតីថា បើតាជេម សុខ ហ៊ានមកលេងស្រុកខ្មែរពិតមែន សម្តេចនឹងអនុញ្ញាតឲ្យលោកជួបរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ដើម្បីសួរនាំផ្ទាល់មាត់អំពីការអភិវឌ្ឍនានា ហើយក៏ឲ្យផ្សាយផ្ទាល់ (Live) នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័ន ទាំងនោះផងដែរ។សម្ដេចធិបតីគូសបញ្ជាក់ថា «ចឹងបើតា សុខ ពិតប្រាកដ ជាអ្នកវិភាគ ពិតប្រាកដចង់ផ្ដល់ព័ត៌មានស្ថាបនា ខ្ញុំ សូមស្វាគមន៍ ហើយខ្ញុំកាន់តែស្វាគមន៍ទៀត ឲ្យតា សុខ មកស្រុកខ្មែរ ដើម្បីជួបជាមួយរដ្ឋមន្ដ្រីក្រសួងទាំងអស់។ សូមអញ្ជើញមក កុំខ្លាច គ្មានអ្នកណាចាប់ទេ»។សូមរំលឹកថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ កម្ពុជាទទួលបានទាំងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនរាប់មិនអស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ