ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅថ្ងៃទី១០ ខែតុលា
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងរៀបចំពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯទីស្តីការក្រសួងព័ត៌មាន (សាលចតុម្មុខមង្គល) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្រសសួងបានអំពាវនាវដល់ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ អ្នកប្រកបអាជីពក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានស្នើសុំកូនសៀវភៅតាមបែបបទអនឡាញទាំងអស់ ទៅចូលរួមតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានបញ្ជាក់ជូនខាង លើតាមការគួរ។
ជាមួយគ្នានេះដែរ សម្រាប់អ្នកសារព័ត៌មានដែលមានចំណាប់អារម្មណ៍ចូលរួមយកព័ត៌មានក្នុងពិធី ប្រគល់កូនសៀវភៅនេះ សូមមេត្តាចុះឈ្មោះតាមរយៈការស្កេន QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យ បានមុនម៉ោង ១២និង០០ថ្ងៃ នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ៕