ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៤។ ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង ៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់ និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។ ឯកឧត្តមបានបន្ថែមថាការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ