(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំ ណេះសំណាលជាមួយសិក្ខាកាមចំនួន ១៤នាក់ រួម មាន សិក្ខាកាមកំពុងបន្តការសិក្សានៅប្រទេសវៀតណាម ០៨នាក់ ដែលទទួលបានការឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ និងសិក្ខាកាមដែលត្រូវទៅចូលរួមបណ្តុះបណ្តាញនៅសាលាមិត្តភាពកម្ពុជា-វៀតណាម ចំនួន០៦នាក់។ជាមួយនឹងការសំណេះសំណាលនេះ លោកស្នងការ ក៏បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំ ណេះ ដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំ ពេញការងារជូនអង្គភាព។ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ មានឧបត្ថម្ភជាថវិកាសម្រាប់ជាការលើកទឹកចិត្តនិងធ្វើកា រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវបន្តការប្រឹងប្រែងរៀន សូត្ររហូតដល់បញ្ចប់វគ្គសិក្សាគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ