អចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ សេចក្តីព្រាងច្បាប់ ចំនួន២ ទៅគណៈកម្មការ ជំនាញពិនិត្យសិក្សា
ភ្នំពេញ ៖ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បាន សម្រេចប្រគល់សេចក្តីព្រាង ច្បាប់ចំនួន២ ឲ្យគណៈកម្មការជំនាញ នៃរដ្ឋសភាពិនិត្យសិក្សារួចធ្វើរបាយការណ៍ ជូនមកគណៈកម្មការអចិន្ត្រៃយ៍វិញ ។
ការប្រគល់សេចក្តីព្រាងច្បាប់ ទាំងពីនេះបន្ទាប់ពី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទី គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈ ដោយមានលទ្ធផ លដូចខាង ក្រោម៖ ១-អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិ កាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។
២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ៕