(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងប្រគល់ពានដល់រដ្ឋបាលក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រដ្ឋលេខា-អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល លោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនានាជុំវិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ យុវជនកាកបាទក្រហម កាយាឫទ្ធិ ក្រុមប្រឹក្សាសង្កាត់នានានៃក្រុងបាត់ដំបង។លោក សុខ លូ បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តតែងតែបានសហការជាមួយមន្ទីរជំនាញនានាលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងក្នុងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ អ្នករកស៊ីលក់ដូរ រកប្រាក់ចំណូលបានច្រើនមានជីវភាពធូធារផងដែរ។លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ក្រុងបាត់ដំបង សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដោយកន្លងមកក្រុងបាត់ដំបងក្នុងឆ្នាំ២០២៤នេះ និងបានទទួលជ័យលាភីជាបន្តបន្ទាប់ដូចជា៖រង្វាន់ជ័យលាភីនិងសមិទ្ធផលទេសចរណ៍សំខាន់ៗ៖* ក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ឆ្នាំ២០២៣* ពានរង្វាន់ជ័យលាភី ទីក្រុងស្អាត ផ្ការំដួល៣ទង ក្នុងនោះបាននៅក្នុងឆ្នាំលើកទី១ (២០១៥-២០១៨) លើកទី២ (២០១៨-២០២១) លើកទី៣ (ឆ្នាំ២០២២-២០២៥)* ពានរង្វាន់ជ័យលាភី ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេលេខ២ ប្រចាំឆ្នាំ២០២៣ (Best Countdown City of The Year 2023) របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង* ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី១ (២០១៨-២០២០) ទទួលពាននៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ* ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ (២០២២-២០២៤) ទទួលពាននៅទីក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា* ចុងក្រោយថ្មីៗនេះបានទទួលជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឆ្នាំ២០២៤។លោករដ្ឋមន្រ្តីបានស្នើដល់លោកអភិបាលខេត្តបន្តកិច្ចសហការបន្ថែមទៀត ដើម្បីពង្រឹងការងារវិស័យទេចរណ៍កាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់ និងនាំគ្នាសរសេរផ្លាកធំៗដាក់តាមផ្លូវឲ្យបានច្រើនកន្លែង ក្រោមទិសស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ជាប្រយោជន៍ផ្សព្វផ្សាយវិស័យទេសចរណ៍ដល់ភ្ញៀវបានឃើញជាប្រចាំថ្ងៃផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ