ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ផ្ទះពលរដ្ឋចំនួន៦ខ្នង នៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវភ្លើងឆេះ បន្សល់ទុកនូវគំនរផេះផង់
Fri,25 October 2024 (Time 02:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

បាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយបន្សល់ទុកនូវគំនរផេះផង់ ដែលអគ្គិភ័យនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង២៣ និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងសហការី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ទៅផ្តល់ជូនដល់ប្រជា
ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះចំនួន០៦គ្រួសារ ដើម្បីជួយសម្រួលនូវការលំបាកបានមួយរយៈពេលផងដែរ ។

ជាកិច្ចឆ្លើយតបគ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ ។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ផ្តល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ មី១កេស.ទឹកត្រី ០១យួរ .ទឹកស៊ីអ៊ីវ ០១ យូរ .ទឹកសុទ្ធ ១កេស .សំពត់តង់ ១ ផ្ទាំង. ធុងទឹក១ .កាទឹក ១ .មុង ១ ភួយ ១ សារុង ១ ក្រមា ១.ខ្ទះ ១និងថវិកា ៥០ ០០០រៀល ដោយឡែកលោកយាយលោកតា ២នាក់ ផ្សេងទៀតទទួលម្នាក់ៗថវិកា ៥០,០០០រៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ