ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ
Thu,24 October 2024 (Time 01:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋ បាលសាធារណៈទំនើបប្រកប ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ។

ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការ ពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាល​នានានៃការ ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជ ការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះដែរ ក្រសួងមុខងារសាធា រណៈ និងទីស្ដីការគណៈរដ្ឋមន្រ្តី បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ និងជាអនុប្រធានប្រចាំ ការគ.វ.រ.និងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្រ្តី។

ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធា រណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជា​សេនា​ធិការរបស់រាជរដ្ឋាភិបាល និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិ បាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន ៣គឺ៖ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធា រណៈ (២)ការពង្រឹងសមត្ថភាព និងសមិទ្ធ កម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង(៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

ដើម្បីជាមូលដ្ឋាននៃការអនុវត្តវិធានគន្លឹះទី២ ពោលគឺការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណ ភាពការងារ និងការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង
ស្ថាប័ន និងសារាចរស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤។

ផ្អែកលើមូលដ្ឋាននេះ ក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីសម្រេ ចុះថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៤ ស្ដីពីការ បង្កើតក្រុមការងារ បច្ចេកទេសចំនួន១២ ក្រុមដើម្បីគាំទ្រដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន តាមរយៈការបែងចែកជា៤ វិស័យ គឺ វិស័យរដ្ឋបាល វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច និងវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។

ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះសំដៅដល់ការសម្រេចគោល នយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ក្នុងន័យនេះ ក្រសួង មុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុបវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋ បាល​សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាម ដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ក្រៅពីការរៀបចំវគ្គបណ្តុះបណ្តាលសមត្ថ ភាពមន្ត្រីអនុវត្តការងារ សិក្ខាសាលាផ្សព្វ ផ្សាយសម្រាប់មន្ត្រី ជំនាញគ្រប់ក្រសួងស្ថាប័ន រួមទាំងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ក្រុមការងារបច្ចេកទេស បានធ្វើការចុះតាមបណ្ដាក្រសួង-ស្ថាប័ន ចំនួន៣១ នៃវិស័យទាំង៤ ក្នុងគោលបំណងគាំទ្រ និងសម្របសម្រួលការងារ។ ជាបន្តបន្ទាប់ ក្រសួង ស្ថាប័ន បានដាក់ជូនជារបាយការណ៍ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មកកាន់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ និងរៀបចំយន្តការការងារបន្ត។

កិច្ចប្រជុំរវាងថ្នាក់ដឹក នាំបច្ចេកទេស​គ្រប់ក្រសួង ស្ថាប័ន ក៏ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន ព្រម ទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនា​ពេល​កន្លង​មក ត្រូវបានរៀបចំឡើងក្នុងគោល បំណងពិគ្រោះពិភាក្សាអំពីដំណើរការនៃការអនុវត្តការងារ ការកំណត់ធាតុចូលសម្រាប់ការរៀបចំ កែលម្អ និងធ្វើ​បច្ចុប្បន្ន​ភាព​លើ​របាយការណ៍ និងឯកសារនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ