ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជរដ្ឋាភិបាលកំណត់គោលដៅ ១០ឆ្នាំ ក្នុងការអភិវឌ្ឍនគម្រោងចំនួន១៧៤ ជាមួយតម្រូវការថវិកា ៣៦.៦លានដុល្លារ
Thu,24 October 2024 (Time 11:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាព្រឹកនេះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហាញសមាសភាពថ្មីរបស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោមសមាជិកសមាគមទាំងអស់ប្រមាណ ១៤០រូប។
ភ្ជាប់ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាន៍ណែនាំមួយចំនួនជូនដល់សមាគម ក៏ដូចជាបានលើកបង្ហាញអំពីផែនការគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ១០ឆ្នាំ ក្នុងការអភិវឌ្ឍនគម្រោងចំនួនសរុប១៧៤ ជាមួយតម្រូវការថវិកាសរុបប្រមាណ ៣៦.៦លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន មានគម្រោងមួយចំនួនស្ថិតក្នុងផែនការមេនេះកំពុងដំណើររួចមកហើយ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញបាវិត គម្រោងព្រែកជីកហ្វូណនតេជោ ហើយគម្រោងមួយចំនួនទៀតមានលក្ខណៈជាគម្រោងផ្នែកទន់ដែលផ្តោតទៅលើការសម្រួលបែបបទនីតិវិធីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាដើម។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់ក្នុងការពិនិត្យលទ្ធភាពបញ្ចុះតម្លៃដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងភស្តុភារកម្មពាក់ព័ន្ធ ដោយធានាឱ្យបាននូវប្រសិទ្ធភាព សំដៅបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួចមក លោក ហាក់ លាងហ៊ ក្នុងនាមប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងទទួលយកអនុសាសន៍ណែនាំទាំងអស់ទៅចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា សមាគមភស្តុភារកម្មកម្ពុជាត្រូវបានបង្កើតកាលពីឆ្នាំ២០០៤ ដែលពីមុនមានឈ្មោះថា សមាគមភ្នាក់់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថាCAMFFA និងក្រោយមកទៀតត្រូវបានដូរឈ្មោះជាសមាគមភស្តុភារកម្មកម្ពុជា(CLA)។ សមាគមភស្តុភារកម្មកម្ពុជានេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេសក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ