ខេត្តមណ្ឌលគិរី ៖ ថ្លែងចេញពីខេត្តភូមិភាគឦសាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA ក៏ដោយ ប៉ុន្ដែក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការ ដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញ ពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាព ប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត។នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ សូមយកពេលនេះ លើកឡើងរឿង នេះ (រឿង CLV-DTA) ឥឡូវនៅមានអ្នក នយោបាយមួយចំនួន នៅកេងចំណេញ ហើយអតីតបក្សប្រឆាំង ត្រៀមដឹកនាំ ទៅកូរ៉េ ដើម្បីដឹកនាំប្រជាពលរដ្ឋ ដើម្បីបញ្ចេញ ព័ត៌មានពិត ដើម្បីបន្ដរុញ (បញ្ហា CLV-DTA) ។ មូលហេតុអ្វីបានជាយើង ដាក់ចេញគោលនយោបាយបែបនេះ (បញ្ចប់ CLV-DTA) ដើម្បីជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសាន របស់យើង»។សម្តេចបវរធិបតី បានបញ្ជាក់សារជាថ្មីថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាគម្រោង ដើម្បីកាត់ទឹកដីឱ្យ ប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។សម្តេចបវរធិបតី បន្ដថា អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតា យកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ឈរលើកទឹកដីភាគឦសាន អ្វីជាការគួរអស់សំណើច ទោះបីជាយើង បានបញ្ជាក់ យើងបានបញ្ចប់ បងប្អូនក៏បានដឹង រាជរដ្ឋាភិបាល បញ្ឈប់ការចូលរួម ប៉ុន្ដែនៅមានអ្នក នយោបាយ មួយចំនួន នៅបន្ដដុតអាហ្នឹង នៅតែ CLV-DTA ថា រដ្ឋាភិបាលមិនដកចេញ រដ្ឋាភិបាលភូត! អត់ទេ ។ មិនមានការ សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអភិវឌ្ឍត្រីកោណ»។សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ សម្ដេច ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាង ប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ