(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានណែនាំនិងជំរុញឲ្យអាជ្ញាធរមូលដ្ឋានបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត និងបន្ដយកចិត្តទុកដាក់បន្ថែមទៀតពីការងារបុណ្យជាតិសំខាន់ៗ នាពេលខាងមុខនេះ។ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបងប្រចាំខែឧសភា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត កងកម្លាំង អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានាជុំវិញខេត្ត។ក្នុងកម្មវិធីនេះ មន្ទីរជំនាញបានឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន និងអំណានរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីលទ្ធផល និងសកម្មភាពដែលបានកើតមានឡើងក្នុងខេត្តប្រចាំខែតុលា ឆ្នាំ២០២៤ កន្លងមក ដើម្បីឆ្លងរបាយការណ៍។លោក សុខ លូ បានឯកភាពលើរបាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងសេចក្តីរាយការណ៍របស់មន្ទីរជំនាញមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំ និងបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុក បន្តរឹតបន្តឹងទប់ស្កាត់បទល្មើសផ្សេងៗនៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងខែតុលាថ្មីៗនេះ ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរថ្ងៃចេញព្រះវស្សាកន្លងទៅនេះ យើងបានសង្កេតឃើញថា ក្រុមការងារ គណ:កម្មការ និងអនុគណ:កម្មការ កងកម្លាំងរៀបចំប្រណាំងទូករយៈពេល២ថ្ងៃនេះបានទទួលជោគជ័យ ព្រមទាំងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តបានជាង១លាននាក់មានការកើនឡើង លើសពីការរំពឹងទុកនិងគួរឲ្យកត់សម្គាល់។លោកបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្តបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ធ្វើឲ្យមុខមាត់ខេត្តយើងទទួលបានការគាំទ្រច្រើនពីសំណាក់ថ្នាក់ដឹកនាំកំពូល និងមហាជនជាច្រើនផងដែរៗ។លោកបានបញ្ជាក់ថា នាពេលខាងមុខនេះ នៅមានកម្មវិធីបុណ្យជាតិសំខាន់ៗជាច្រើនជាប់ៗគ្នា ដែលថ្នាក់ជាតិនិងថ្នាក់ខេត្តមានការមមាញឹក កែសម្រួល តុបតែង លម្អ ទីតាំងក្នុងក្រុងនិងកន្លែងសំខាន់ៗផ្សេងៗ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តការណ៍នៃបុណ្យប្រពៃណីជាតិខ្មែរធំៗ និងជិតមកដល់ដូច្នេះខេត្ត យើងរៀបចំក្រុមការងារបន្តតុបតែងលម្អទីក្រុង ត្រៀមទុកសម្រាប់រៀបចំព្រឹត្តការណ៍នីមួយៗឲ្យបានល្អនិងទទួលបានជោគជ័យ បង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយផងដែរ។សូមបញ្ជាក់ថា កម្មវិធីដែលយើងត្រូវត្រៀមធ្វើនិងជិតដល់ថ្ងៃហើយនោះមាន៖* កម្មវិធីបុណ្យកឋិនដង្ហែទៅកម្ពុជាក្រោម* ការងាររៀបចំវេទិការាជរដ្ឋាភិបាល* ការងាររៀបចំពិធីខួបគ្រោងរាជសម្បត្តិរបស់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា* បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៤* ពិធីបុណ្យដាល់អំបុកតាមប្រពៃណីបុរាណ* ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌(សម្រាប់ទទួលថវិកាមនុស្សធម៌យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ)* ការរៀបចំបុណ្យឆ្លងឆ្នាំសកល* និងការតាំងពិព័ណ៌ម្ហូបអាហារអ្នកខេត្តបាត់ដំបងជាដើម។ល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ