ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ
Tue,22 October 2024 (Time 08:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

(ភ្នំពែញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហការការក្នុងការបង្កើត Page TV សម្រាប់ផ្សាយមាតិកាផ្សេងៗ ដូចជាខ្សែភាពយន្ត និងកម្មវិធីកីឡា។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូ TV STORM សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok ជាប្រធាន TV STORM Smart Media Solution Company for Pay TV operators សាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ពីគោលបំណងចង់មកធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន រៀបចំបង្កើត Page TV នៅប្រទេសកម្ពុជា។

លោក Lee Young Seok បានជម្រាបជូនថា TV STORM មានបទពិសោធន៍នៅប្រទេសឥណ្ឌូនេសុី លើកិច្ចការងារផ្តល់សេវា Page TV ហើយអាចរកកម្រៃបានច្រើនពីការផ្តល់សេវាលើការផ្សព្វផ្សាយនេះ។ ដូច្នេះខាង TV STORM សាធារណរដ្ឋកូរ៉េ ចង់បង្កើតការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវា Page TV ដោយមានការដាក់បញ្ជូលនូវ មាតិកាផ្សេងៗដូចជាខ្សែភាពយន្ត កម្មវិធីកីឡា ដោយមានការបកប្រែនិងឡើងអក្សរជាភាសាខ្មែរ និងកូរ៉េ សម្រាប់ផ្សាយជូនសាធារណជនបានទស្សនាដោយងាយស្រួលតាមរយៈស្មាតហ្វូន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង TV STORM សាធារណរដ្ឋកូរ៉េ ដែលចង់បង្កើត Page TV ដែលជាប្រពន្ធ័ TV OTT នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចការងារនេះលោករដ្ឋមន្ត្រី បានឱ្យខាងភាគីកូរ៉េ TV STORM ធ្វើកិច្ចការងារផ្នែកបច្ចេកទេសជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួងព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពអាចដំណើរការងារនេះបានតាមរយៈ App ក្រសួងព័ត៌មាន ដែលមានសម្រាប់ ឬក៏ត្រូវបង្កើយថ្មី សម្រាប់ការផ្តល់សេវាលើការផ្សាយតាមប្រព័ន្ធទំនើបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ