សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងមានបំណងចង់បង្កើតក្លឹបមួយ បង្ហាត់គុនយុទ្ធគុនចម្រុះខ្មែរបុរាណ។ សម្តេចបវរធិបតីបានបញ្ជាក់ថា ថ្ងៃមុនបានពិភាក្សាគ្នាដែរថា ចង់បង្កើតក្លឹបមួយនៅកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យខ្មែរ និងបរទេសក៏អាចមកហាត់បាននៅកម្ពុជា"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុចា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ វិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា សម្ដេចមានក្ដីរំភើបស្ទើស្រក់ទឹកភ្នែកក្រោយបានឃើញក្រុមកីឡាករកីឡាការិនីបានខិតខំរួមគ្នាបង្កើតគំនិតច្នៃប្រឌិតក្នុងការសម្ដែងគុនខ្មែរចម្រុះដែលមានភាពទាក់ទាញ ហើយបានប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរជាចំបង។សម្តេចធិបតីបានថ្លែងថា "ការប្រកួតគុនចម្រះុបុរាណខ្មែរជាក្តីស្រម៉ៃរបស់សម្តេចប្រមាន៥ឆ្នាំហើយ"។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំទូលាយ។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្ដេចធិបតីក៏ជំរុញឱ្យបន្តរួមគ្នាជំរុញផ្សព្វផ្សាយគុនខ្មែរនេះឱ្យបានទូលំទូលាយឱ្យបានច្រើនថែមទៀត។សូមជំរាបថា ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្ត្រនេះឡើងគឺក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ