(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន អនុប្រធានទី១ នាព្រឹកថ្ងៃទី ១៩ ខែតុលា បានចុះចែកសម្ភារសិក្សា និងថវិកាដល់សិស្សបឋមសិក្សាចំនួន ៥០០នាក់ ជាលើកទី២ និងឧបត្ថម្ភជា សារុង ក្រមា ឆត្រ័ និងថវិកា៤.០០០.០០០រៀល ជូនដល់លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាកបាទក្រហមកម្ពជា ក្រុមនគរបាល និងកងរាជអាវុធហត្ថ។សូមជម្រាបជូនថា បន្ទាប់ពីបានផ្តល់អំណោយជាសម្ភារៈសិក្សាព្រមជាមួយថវិកានេះហើយ លោកក៏បានដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីរៀបចំក្រុមលេខាធិការដ្ឋានថ្នាក់ស្រុក និងក្រុមជនបង្គោលថ្នាក់ឃុំដើម្បីរៀបចំរបាយការណ៍ និងរៀបចំវេទិកាសាធារណៈផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ