(បាត់ដំបង)ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ លោកសន្តិបណ្ឌិត សុខ ផល បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់យុវជនគ្រប់រូប ត្រូវបង្កើនធនធានមនុស្ស និងសមត្ថភាពប្រកបដោយគុណភាព ដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល ក្នុងបរិវត្តន៍ឧស្សាហកម្ម4.0 ខណៈការងារនេះប្រទេសកម្ពុជា កំពុងត្រូវការកម្លាំងយុវជន និងប្រជាជនគ្រប់រូប ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ថ្លែងលើកទឹកចិត្តបែបនេះនៅក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសាលប្រជុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំឈើទាល និងឃុំភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានគណៈប្រចាំការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារប្រចាំស្រុក ឃុំ និងសមាជិក សមាជិការគណបក្សជាច្រើនទៀត។លោកសន្តិបណ្ឌិត សុខ ផល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដើម្បីសម្រេចបាននូវគោលការណ៍កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះមានតែយុវជន យុវនារី និងក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមលើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរទាន់ការវិវត្តន៍នៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់ថ្មី ក្នុងបរិវត្តន៍ឧស្សាហកម្ម4.0 នាសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យានេះផងដែរ។ក្រៅពីនេះ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ បានបញ្ជាក់នៅចំពោះមុខរបស់ក្រុមការងារទាំងអស់យ៉ាងដូច្នេះថា បេសកកម្មពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺ ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមក្តីកង្វល់ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ក្នុងឱកាសនោះដែរ សន្តិបណ្ឌិត សុខ ផល បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ក្នុងការនាំយកជ័យជំនះជូនគណបក្ស ព្រមទាំងបានលើកបង្ហាញនូវស្ថានភាពនយោបាយ និងការវិវត្តន៍ថ្មីៗ ដើម្បីផ្ដល់ជាធាតុចូលសម្រាប់មន្ត្រីគណបក្សនៅមូលដ្ឋាន ក្នុងការអនុវត្តន៍ការងារជូនគណបក្ស និងបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកបក្សឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។សូមបញ្ជាក់ផងដែរថា ក្រៅពីសមិទ្ធផលអាគារប្រជុំ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ប្រធានក្រុមការងារស្រុកបាណន់ តែងតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំ និងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតបានសិក្សានៅថ្នាក់ឧត្ដមសិក្សា តាមឯកទេសជំនាញ និងថ្នាក់បច្ចេកទេសនានា ក៏ដូចជាគាំទ្រដល់វិស័យផ្សេងៗទៀត ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានស្រុកបាណន់ ថែមទៀតផង។ក្នុងឱកាសនេះផងដែរ សន្ដិបណ្ឌិត សុខ ផល ក៏បានផ្ដល់នូវកុំព្យូទ័រចំនួន៦៥គ្រឿង ក្នុងនោះស្នាក់ការបក្សឃុំឈេីទាល ចំនួន៣០គ្រឿង និងស្នាក់ការបក្សឃុំភ្នំសំពៅ ចំនួន៣៥គ្រឿង ព្រមទាំងបានឧបត្ថម្ភដល់គ្រួសារជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ចំនួន៨០មុឺនរៀល និងអ្នករងរបួស ៥០មុឺនរៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ