ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទូកឈ្មោះនរិន្ទរង្សីពិជ័យចិត្របុត្រ ដែលបានទទួលងារជាម្ចាស់ស្ទឹងសង្កែ បាននិងកំពុងយកឈ្នះគូរប្រកួត ក្នុងពិធីប្រណាំងទូកនៅខេត្តបាត់ដំបង ក្នុងថ្ងៃទី១នេះ
Thu,17 October 2024 (Time 08:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

(បាត់ដំបង) គ្រាន់តែឮគណៈកម្មការរៀបចំប្រណាំងទូក ប្រកាសទូកឈ្មោះនរិន្ទរង្សីពិជ័យចិត្របុត្ររបស់វត្តឯករង្សី ស្រុកឯកភ្នំ ស្រាប់តែឮសូរសំឡេងហ៊ោកញ្ជ្រៀវអឺងកង បានផ្ទុះឡើង ដើម្បីធ្វើការគាំទ្រពីប្រជាពលរដ្ឋ ដែលបានមកទស្សនាពិធីប្រណាំងទូក នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងការលើកទឹកចិត្តដល់ក្រុមកីឡាករទូក កាន់តែមានសន្ទុះល្បឿន ធ្វើឱ្យទូកបោះពួយយ៉ាងលឿនទៅកាន់ទីបញ្ចប់នៃការប្រណាំង និងទទួលបានជោគជ័យ ក្នុងការប្រកួតថ្ងៃទី១នេះ ។


តាមរយៈនៃការប្រកួតរយៈពេលមួយល្ងាចនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ បានធ្វើការប្រកួតជើងទី១ និងជើងទី២ ដោយមានការផ្លាស់ប្តូរខ្សែទឹកជាបបន្ទាប់ ជាមួយទូកឈ្មោះ បាត់ដំបងខនស៍ស៊ីមេនមានជ័យបារមីភ្នំដូនមាយ ទូកឧកញ៉ា ភួ ពុយ សុវណ្ណរាជសីបារមីមហានគរ ទូកសុវណ្ណភេត្រាបាត់ដំបងសជ័យ និងទូកឈើទាលសជ័យបារមីភ្នំបាណន់ ត្រូវបានទូកនរិន្ទរង្សីពិជ័យចិត្របុត្របានយកជំនះលើគូប្រកួតទាំងអស់ និងកាន់តែធ្វើឱ្យសំឡេងហ៊ោកញ្ជ្រៀវឡើងថែមទៀតពីអ្នកចូលរួមទស្សនាការប្រណាំងទូកនេះ មានភាពសប្បាយរីករាយមែនទែន ។


ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ គឺជាទូក ដែលធ្លាប់ទទួលជ័យជំនះមិនដែលចាញ់ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ
របស់នរិន្ទរង្សីពិជ័យចិត្របុត្រ មានភាពល្បីល្បាញខ្លាំង ហើយត្រូវបានអ្នកគាំទ្របានដាក់រហ័សនាមទូកនរិន្ទរង្សីពិជ័យចិត្របុត្រ គឺជាម្ចាស់ស្ទឹងសង្កែ ។

តែយ៉ាងណាសម្រាប់នៅថ្ងៃបញ្ចប់នៃការប្រណាំងទូកសម្រាប់ថ្ងៃទី២ ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ នឹងអាចយកជ័យជំនះលើគូរប្រកួតផ្សេងទៀត ឬយ៉ាងណានោះ មានតែរង់ចាំតាមដានជាបន្តទៀត ដូច្នេះសូមប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាឱ្យបានច្រើនកុះករថែមទៀត ដើម្បីជាការផ្តល់នូវកម្លាំងចិត្តសម្រាប់កីឡាករ កីឡាការិនីទាំងអស់ផងដែរ ។


សូមបញ្ជាក់ថា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រណាំទៀងទូក បណ្តែតប្រទីប មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤


ដែលមានទូកចូលរួមប្រកួតចំនួន៤២គ្រឿង និងមានក្រុមកីឡាករ កីឡាការិនីសទាំងពេញសិទ្ធិ និងបម្រុង សរុបទាំងអស់ចំនួនជិត២០០០នាក់ ។


ការរៀបចំពិធីប្រណាំងទូកនៅខេត្តបាត់ដំបង នាពេលនេះមានគោលបំណង ដើម្បីបង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងតំបន់មួយចំនួននៅជាប់ព្រំប្រទល់ខេត្តបាត់ដំបង មានខេត្តពោធិសាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង បានចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ ហើយការរៀបចំពិធីប្រណាំងទូកនៅខេត្តបាត់ដំបង នាពេលនេះគឺស្ថិតក្នុងពេលដែលប្រទេសជាតិមានសន្តិសុខ សន្តិភាពពេញលេញ ទើបធ្វើឱ្យខេត្តបាត់ដំបង មានឱកាសក្នុងការប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប រួមជាមួយកម្មវិធីសំខាន់ជាច្រើនទៀតប្រកបដោយមោទនភាពខ្ពស់បំផុត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ