(បាត់ដំបង)សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ បានថ្លែងលើកទឹកចិត្តដល់ចំណុះទូកទាំងអស់របស់ស្រុកបាណន់ ត្រូវប្រកាន់យកសេចក្តីថ្លូថ្នូរជាប់ជានិច្ច មិនប្រើអំពើហឹង្សាដាក់គ្នា បើទោះបីជាចាញ់ ឬឈ្នះ ជារឿងធម្មតា ។ការថ្លែងលើកទឹកចិត្តនេះ នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករទូកង ឈេីទាលសជ័យបារមីភ្នំបាណន់ និងចំណុះទូក បាណន់មានជ័យបារមីតាដំបងដែក របស់ស្រុកបាណន់ខេត្តបាត់ដំបង ។សន្តិបណ្ឌិត សុខ ផល បានធ្វើការណែនាំ និងផ្ដាំផ្ញើដល់ក្រុមកីឡាករទូកគ្រប់ៗគ្នាត្រូវចេះយោកយល់អាធ្យាស្រ័យគ្នា មិនត្រូវបន្ដុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រេីអំពេីហឹង្សា ដែលនាំឱ្យបាត់បង់សេចកក្ដីថ្លៃថ្នូរជាអ្នកកីឡាករ ។សន្តិបណ្ឌិត បានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីប្រណាំងទូក នាពេលនេះមានគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ កុំឲ្យបាត់បង់ និងគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សា និងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព ។លោក បានបញ្ជាក់ទៀតថា ដើម្បីឲ្យដំណើរការប្រកួតប្រព្រឹត្តទៅមានភាពល្អប្រសើរជូនប្រជាពលរដ្ឋកម្សាន្ត កាន់តែសប្បាយរីករាយនោះ ក្រុមកីឡាត្រូវគោរពតាបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្តរៀបចំការប្រណាំងទូកខេត្តបាត់ដំបង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពជាមួយដៃគូប្រកួត មិនត្រូវបន្តុះបង្អាប់ ឈ្លោះទាស់ទែង ប្រើអំពើហិង្សា ដាក់គ្នាដែលនាំឲ្យបាត់បង់សេចក្ដីថ្លៃថ្នូររបស់កីឡាករឡើយ ។ហើយកីឡាករ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចមានកាយសម្បទាគ្រប់គ្រាន់ ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ កន្លែងស្នាក់នៅ រក្សាបានអាកប្បរិយា និងសុភាពរាបសារ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងគោរពពេលវេលាបានត្រឹមត្រូវ ។គួរបញ្ជាក់ថា នៅក្នុងពិធីប្រណាំងទូក បណ្តែតប្រទីបឆ្នាំនេះរដ្ឋបាលស្រុកបាណន់ បានដឹកនាំទូកង ចំនួន២គ្រឿង ទៅចូលរួមប្រកួតនៅថ្ងៃបុណ្យអុំទូកបណ្ដែតប្រទីប ក្នុងខេត្ដបាត់ដំបង នាថ្ងៃចេញព្រះវស្សា ដែលបានប្រព្រឹត្ដទៅនាថ្ងៃទី១៦ និង១៧ ខែតុលាឆ្នាំ២០២៤ ក្នងនោះទូកឈេីទាលសជ័យបារមីភ្នំបាណន់ ជាទូក ដែលឧបត្ថម្ភដោយសម្ដេចក្រឡាហោម ស ខេង មានចំណុះ៧៥នាក់ និងទូកបាណន់មានជ័យបារមីតាដំបងដែក មានចំណុះ២៧នាក់ ។ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ ឯកឧត្តមសតិបណ្ឌិត សុខ ផលបានឧបត្ថម្ភដល់ទូករបស់រដ្ឋបាលស្រុកបាណន់ ចំនួន២គ្រឿង គឺទូក ឈើទាលសជ័យ បារមីភ្នំបាណន់ និងទូក បាណន់មានជ័យ បារមីតាដំបងដែក សរុបចំនួនជិត៣៨ លានរៀល ក្នុងនោះទូកបាណន់មានជ័យបារមីតាដំបងដែកចំនួន ៧លានរៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ