ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ "ឆន្ទ:ល្អ"។បើតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា តួអង្គពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងដៃគូរពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ហើយជំនួសមកវិញនូវការផ្លាស់ប្ដូរឥរិយាបថការធ្វើទីផ្សារ ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈ ឬសារព្រមានគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹង តាមគោលការណ៍ "ឆន្ទ:ល្អ" របស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង» និងគោលការណ៍ «ឆន្ទ:ល្អ» ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុនធុរកិច្ចឧហ្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សមាគមអ្នកផ្តល់សេវាស្លាកសញ្ញាពាណិជ្ជកម្មកម្ពុជា និងដៃគូរពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា សមាគមសិល្បៈ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សិល្បៈករ សិល្បៈការិនី ព្រមទាំងអ្នកប្រជាប្រិយក៍ភាពក្នុងបណ្តាញទំនាក់ទំនងសង្គម Key Opinion Leader (KOL) នៅឯសណ្ឋាគារសុខាភ្នំពេញ សរុបចំនួន ៧៧០នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ